2025-03-17
គិត បុប្ផា
2025-03-17
គិត បុប្ផា
ភ្នំពេញ៖ ប្រជាពលរដ្ឋ បានដើរកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ យ៉ាងច្រើនកុះករ ថ្ងៃចុងសប្តាហ៍ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ ពលរដ្ឋទាំងនោះ បានមកមើលការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ ខុសៗពីគ្នាជារៀងរាល់សប្ដាហ៍។
Walk Street ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង ២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។ បច្ចុប្បន្ននេះ Walk Street បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរបរទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី