2025-02-06
គន ម៉េងហុង
2025-02-06
គន ម៉េងហុង
ភ្នំពេញ៖ វិស័យឌីជីថល ក្លាយជាកត្តាសំខាន់របស់កម្ពុជា ក្នុងការឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលប្រកបទៅដោយបរិយាបន្ន។ វិស័យឌីជីថលនេះ បានរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការធ្វើឱ្យមានការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ច ក្នុងនោះវិស័យនេះបានរួមចំណែក ដូចខាងក្រោម៖
ទី១. ការតភ្ជាប់នឹងខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃតំបន់និងសកល៖ សហគ្រាសធុនតូច និងមធ្យម (SMEs) មានភាពងាយស្រួលក្នុងខ្សែច្រវាក់ផលិតកម្មទាំងក្នុងតំបន់និងសកល ដោយបច្ចេកវិទ្យាឌីជីថលដែលស្របទៅតាមនិន្នាការសកលភាវូបនីយកម្ម។ ទី២. ការជំរុញសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ច៖ ប្រព័ន្ធអេឡិចត្រូនិកដោយបច្ចេកវិទ្យាឌីជីថល ជំរុញមានការផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារទាំងក្នុងតំបន់និងសកល ក្នុងការទូទាត់ទំនិញ ការទិញ-លក់ ព្រមទាំងការដឹកជញ្ជូន ឱ្យមានភាពងាយស្រួលនិងរហ័សជាងមុន និងបង្កឱ្យមានកំណើនដល់សកម្មភាពធុរកិច្ច។
ទី៣. ការបង្កើតការងារ ជំនាញ និងការវិនិយោគ៖ ការងារ និងកម្រិតជំនាញ ត្រូវបានរំពឹងថា នឹងកើនឡើង ដើម្បីឆ្លើយតបតម្រូវការទីផ្សារ តាមរយៈយន្តការរដ្ឋ តួយ៉ាងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញបន្ថែមដោយវិស័យឯកជន។ ការលើកកម្ពស់សហគ្រិន-ភាព និងនវានុវត្តន៍ នឹងរួមចំណែកបង្កើតធុរកិច្ចថ្មី និងការទាក់ទាញការវិនិយោគក្នុងស្រុក និងក្រៅស្រុក នៅក្នុងវិស័យ ICT។ ទី៤. ការបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ៖ ផ្នត់គំនិតឌីជីថល និងបច្ចេកវិទ្យាថ្មីៗ នឹងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ដែលរួមចំណែកដល់ការដោះស្រាយក្នុងវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ។
ប្រភពសៀវភៅ៖ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងឌីជីថលកម្ពុជា ២០២១-២០៣៥ »៖ https://surl.li/ouylsy
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី