2025-01-24
គន ម៉េងហុង
2025-01-24
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា និងប្រទេសនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC) សហការបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក និងអឺរ៉ុប។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកស្រី TINA JAMLUDDIN ប្រធានតំណាងប្រទេស នៃ US-ABC ។
បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្តម ហួត ហាក់ និងលោកស្រី TINA JAMLUDDIN ក៏បានជជែកពីយុទ្ធសាស្រ្តទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍មកកម្ពុជា ចែករំលែកទិន្នន័យសម្រាប់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងឌីជីថល៕
នាំមកជូនដោយ