SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា នាំចេញកៅស៊ូជិត៤០តោន ស្មើនឹងជាង ៦៤០លានដុល្លារ


កម្ពុជា នាំចេញកៅស៊ូជិត៤០តោន ស្មើនឹងជាង ៦៤០លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញកៅស៊ូចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ជាង ៦៤០លានដុល្លារ ខណៈផលិតផលកៅស៊ូក្នុងឆ្នាំ២០២៤ របស់កម្ពុជា សម្រេចបានចំនួន ៤០៧ ២០៩តោន កើនឡើងចំនួន ១៥ ៤០៩តោន ស្មើនឹង ៣,៩៣% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

តម្រូវការកៅស៊ូនៅកម្ពុជា កំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត ដែលទាមទារឱ្យកម្ពុជា រៀបចំខ្លួនឱ្យបានរួចរាល់ ដូចជា កម្លាំងពលកម្មមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបើកការប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ប្រាក់ ដាវីដ បន្តមានប្រសាសន៍ថា កម្មវិធីប្រកួតចៀរជ័រកៅស៊ូ គឺរៀបចំឡើងដើម្បីស្វែងរកកម្មករចៀរជ័រកៅស៊ូ ដែលមានជំនាញ អាចចៀរជ័រកៅស៊ូតាមបច្ចេកទេសបានស្អាត និងលឿនរហ័ស។ តាមរយៈកម្មវិធីប្រកួតនេះ ឯកឧត្តម ប្រាក់ ដាវីដ សង្ឃឹមថា បេក្ខជនចំនួន៦៩រូប ដែលមកពីក្រុមវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន និងសហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់ នឹងអាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្របច្ចេកទេសពីគ្នាទៅវិញទៅមក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី