SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អាហារូបករណ៍ ៤០០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អាហារូបករណ៍ ៤០០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
A+ A-

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់អាហារូបករណ៍ចំនួន ៤០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី លើថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រចំនួន ៣០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិត ក្នុងឆ្នាំសិក្សា២០២៤-២០២៥។

ចំពោះលក្ខខណ្ឌសម្រាប់សិស្ស-និស្សិត ដាក់ពាក្យស្នើសុំអាហារូបករណ៍ រួមមាន៖ សិស្ស-និស្សិតទូទាំងប្រទេស, សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ (ទទួលបានអាទិភាព), ធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (ទទួលបានអាទិភាព និងត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថាបានចូលរួមសកម្មភាពការងារសង្គម ឬលិខិតបញ្ជាក់ភាពក្រីក្រ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច, សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន និងសិស្ស-និស្សិត ត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។

សម្រាប់មុខជំនាញ ដែលសិស្ស-និស្សិត នឹងទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី រួមមាន៖ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើ ២មុខជំនាញ គឺវិទ្យាសាស្ត្រអប់រំ និងរដ្ឋបាលសាធារណៈ។ សម្រាប់ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ មាន១២មុខជំនាញ ដូចជាអក្សរសាស្ត្រអង់គ្លេស នីតិសាស្ត្រ រដ្ឋបាលសាធារណៈ វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រង គណនេយ្យ ទីផ្សារ ធនាគារ និងហិរញ្ញវត្ថុ ទេសចរណ៍ និងសេដ្ឋកិច្ច។

ចំណែក កាលបរិច្ឆេទចូលរៀនលើកទី១ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ និងលើកទី២ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ក្នុងនោះថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រមាន មាន ៣វេន៖ ចន្ទ-សុក្រ (វេនព្រឹក និងវេនល្ងាច) និងសៅរ៍-អាទិត្យ។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានវេន សៅរ៍-អាទិត្យ សិក្សាពេលព្រឹក-ល្ងាច។ ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ ត្រូវបង់ថ្លៃរដ្ឋបាល ៥០ដុល្លារ/ឆ្នាំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២០០ដុល្លារ/ឆ្នាំ។ ចំពោះ ទីតាំងគ្រឹះស្ថានឧត្តមសិក្សា គឺនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសិស្សានុសិស្ស អាចទំនាក់ទំនងតាមលេខទូរសព្ទគ្រឹះស្ថានឧត្តមសិក្សា ០៨៩ ៩៨៩ ៧៧៤, ០៧០ ៦៦៩ ៨៣១។

សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍តាម ៣របៀប៖ ទី១. ដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋាន ផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្ណាគារកម្ពុជា)។ ទី២. តាមរយៈ Google Form អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថត (ឱ្យបានច្បាស់) តាម QR Code ខាងក្រោម។ ទី៣. តាមរយៈ Telegram របស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថត (ឱ្យបានច្បាស់) ផ្ញើមក Telegram របស់ក្រុមការងារតាមរយៈ៖ ០៩៦ ៥៤៩ ០៧៣៣, ០១៧ ៦៨៤ ៨៨១ និង ០៩៦ ៥៩១ ៦៩៤២។ គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី