2024-11-02
គិត បុប្ផា
2024-11-02
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាល ទទួលចំណូល ៣៥ ៩៨៧ ៩៦១ដុល្លារ ពីភ្ញៀវអន្តរជាតិចំនួន ៧៧៤ ២០៣នាក់ កើន២៨,៤៨% ដែលបានទិញបណ្ណចូលទស្សនាតំបន់អង្គរ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ចំនួនថវិកានេះ បានកើនឡើង ២៩,០៧% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ការលក់បណ្ណឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទកោះកែរ រយៈពេល១០ខែនេះ មានចំនួន ១៥ ២៤៥នាក់ ស្មើនឹង ២២៨ ៦៧៥ដុល្លារ។ ចំណែក ការលក់សំបុត្រទូកវិញ គ្រឹះស្ថានអង្គរទទួលបានចំណូល ៦០៨ ២១៦ដុល្លារ ដែលមានទូកសរុបចំនួន២២ ៦៧៨ ក្នុងនោះទូកតូចចំនួន ១៥ ៨៩៨, ទូកកណ្តាលចំនួន៥ ៩៨៧ និងទូកធំចំនួន៧៩៣។
គួរបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០២៤ មានភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៤ ៣៥៣នាក់ កើនឡើង១៨,០០% ធៀបនឹងខែតុលា ឆ្នាំ២០២៣ និងរកចំណូលបាន ៣ ៤៦៥ ២៣១ដុល្លារ កើនឡើង ១៨,៣៩% ធៀបនឹងខែតុលា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី