SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនជប៉ុន MIRARTH សិក្សាការចម្រាញ់ប្រេងពីសម្បកគ្រាប់ និងដើមស្វាយចន្ទីនៅកម្ពុជា


ក្រុមហ៊ុនជប៉ុន MIRARTH សិក្សាការចម្រាញ់ប្រេងពីសម្បកគ្រាប់ និងដើមស្វាយចន្ទីនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន MIRARTH កំពុងសិក្សាពីដំណើរការចម្រាញ់យកប្រេងពីសម្បកគ្រាប់ និងដើមស្វាយចន្ទី ដែលនឹងប្រើរយៈពេល ២ឆ្នាំ។ ពាក់ព័ន្ធនឹងដំណើរការផលិតនេះ ក្រុមហ៊ុន MIRARTH បានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។

នាពេលជួបជាមួយ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម តំណាងក្រុមហ៊ុនជប៉ុន MIRARTH បានពិភាក្សាអំពីការពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពដែលក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ ១,៥០០តោន ក្នុងមួយឆ្នាំ។ តំណាងក្រុមហ៊ុន MIRARTH បញ្ជាក់ថា នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០២១ ការកែច្នៃបានត្រឹមតែ ៣តោនប៉ុណ្ណោះ។

តំណាងក្រសួងឧស្សាហកម្ម បានសរសើរពីសមិទ្ធផលរបស់ក្រុមហ៊ុន MIRARTH និងយល់ព្រមគាំទ្រ និងសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី