2024-09-19
ទូច សូរិយា
2024-09-19
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប បានរួមគ្នារៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន លើកទី១ ដើម្បីឱ្យក្លាយជារបៀបវារៈទៀងទាត់ សម្រាប់ថែទាំវិនិយោគិនពីសហភាពអឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមែន្ស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជននេះ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនអ៊ឺរ៉ឺប តាមរយៈធានាដល់ការតាមដាន និងការដោះស្រាយបញ្ហាប្រឈម។
នាឱកាសនោះ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមែន្ស បានបញ្ជាក់ថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអឺរ៉ុប លើកទី១នេះ បានក្លាយជាឱកាសថ្មីនាំមកនូវកិច្ចពិភាក្សារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ក្រោមកិច្ចសម្របសម្រួលពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់វិនិយោគិន។ ជាមួយគ្នានេះ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមែន្ស បានបន្ថែមថា សហភាពអ៊ឺរ៉ុប នឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀតផងដែរ។
ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងនឹងរៀបចំទស្សនកិច្ចគោះទ្វារវិនិយោគិននៅសហភាពអឺរ៉ុបជាលើកទី២ នាពេលខាងមុខនេះ ក្រោយពេលគណៈប្រតិភូកម្ពុជា ទទួលបានលទ្ធផលជោគជ័យក្នុងដំណើរទស្សនកិច្ចលើកទី១ កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី