2024-09-14
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-14
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម (MOC) និងស្នងការអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) បានចុះអនុស្សារណៈយោគយល់គ្នា (MOU) លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ជំរុញការនាំចេញរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ការចុះ MOU ដែលចូលរួមដោយ ឯកឧត្តម លឹមឡោកពិសិដ្ឋ រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានប្រព្រឹត្តឡើងក្នុងកិច្ចប្រជុំកំពូល «ខ្សែក្រវ៉ាត់ និងផ្លូវ» លើកទី៩ នៅទីក្រុងហុងកុង ប្រទេសចិន ក្រោមសក្ខីភាពរបស់ លោក John Lee Ka-Chiu នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ ឯកឧត្តម លឹមឡោកពិសិដ្ឋ បានធ្វើជាវាគ្មិននៅក្នុងកិច្ចសន្ទនាគោលនយោបាយក្រោមប្រធានបទ៖ «Multilateral Cooperation for an Interconnected World» ដែលសម្របសម្រួលដោយ ឯកឧត្តម Algernon Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង។
សូមជម្រាបថា កិច្ចប្រជុំកំពូល «ខ្សែក្រវ៉ាត់ និងផ្លូវ» មានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធសរុបប្រមាណ ៦,០០០នាក់ មកពី ៧០ប្រទេស ក្រោមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី