SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-សៀងហៃ នឹងរៀបចំវេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជននៅទីក្រុងសៀងហៃ ដើម្បីគាំទ្រដល់ការវិនិយោគរវាងគ្នា


កម្ពុជា-សៀងហៃ នឹងរៀបចំវេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជននៅទីក្រុងសៀងហៃ ដើម្បីគាំទ្រដល់ការវិនិយោគរវាងគ្នា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-04

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-04

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា-សៀងហៃ នឹងសហការគ្នារៀបចំសិក្ខាសាលា វេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជនរវាងភាគីទាំងពីរនៅក្នុងទីក្រុងសៀងហៃ ដើម្បីគាំទ្រដល់ការងារវិនិយោគរវាងគ្នាផងដែរ។ នេះជាការលើកឡើងរបស់លោក Zhou Minhao អគ្គនាយក នៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Zhou Minhao បានបព្ជាក់ថា ក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ នឹងជួយផ្សព្វផ្សាយនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការគ្រប់គ្រងគម្រោងវិនិយោគទៅដល់វិនិយោគិនសៀងហៃ។

ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសៀងហៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ រួមមាន៖ ការវិនិយោគលើគ្រឿងបង្គុំអេឡិចត្រូនិក វិស័យយានយន្ត វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម។ ជាមួយគ្នានេះ លោក Zhou Minhao បានលើកឡើងថា ទស្សនកិច្ចមកកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលទ្ធភាពក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Got error '28 "No space left on device"' for '/tmp/#sql-temptable-423-928-0.MAI' in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599