2026-08-26
SME News
2026-08-26
SME News
ពោធិ៍សាត់៖ វេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារចំនួន ៩០,៨៣៣កន្លែង ជូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ នៅខេត្តពោធិ៍សាត់ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
វេទិកានេះ នឹងអនុញ្ញាតឱ្យអ្នកស្វែងរកការងារ ដាក់ពាក្យ និងសម្ភាសការងារភ្លាមៗដោយផ្ទាល់ នៅទីតាំងរៀបចំកម្មវិធី ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល។ សម្រាប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេទិកានឹងរៀបចំឡើងនៅក្នុងបរិវេណ សាលាស្រុកតាលោសែនជ័យ ខណៈថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នឹងរៀបចំនៅក្នុងបរិវេណ សាលាស្រុកបាកាន។
ជាពិសេស អតីតពលករដែលមានបំណងស្វែងរកការងារ និងចូលរួមក្នុងវេទិកានេះ នឹងទទួលបាន ការដឹកជញ្ជូន អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ។ អាស្រ័យហេតុនេះ អតីតពលករ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលមានចំណាប់អារម្មណ៍ អាចទៅចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់នៅទីតាំងកម្មវិធី តាមថ្ងៃ និងពេលវេលាដែលបានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ ១២៩៧។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី