2026-08-24
SME News
2026-08-24
SME News
បាត់ដំបង៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចុះទស្សនកិច្ចនៅខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចនិងវិនិយោគរបស់ខេត្ត ពិសេសឱកាសពង្រីកការកែច្នៃកសិផល និងផលិតកម្មដែលមានតម្លៃបន្ថែម។
អមដំណើរទស្សនកិច្ចនេះមាន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធ។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តបានធ្វើបទបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសវិនិយោគក្នុងខេត្ត។ វិស័យកសិកម្មមានចំណែក ៦២,៣២% នៃសេដ្ឋកិច្ចខេត្ត ខណៈក្នុងឆ្នាំ២០២៥ ខេត្តមានបរិមាណស្រូវលើសតម្រូវការជាង ១,៦៧លានតោន ដែលជាមូលដ្ឋានសំខាន់សម្រាប់ការពង្រីកឧស្សាហកម្មកែច្នៃកសិផល។ ខេត្តនេះមានរោងចក្រ សហគ្រាសសរុប ៦២៨មូលដ្ឋាន ក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវចុះបញ្ជីចំនួន ១៨៤មូលដ្ឋាន។
គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន City Rice ដើម្បីស្វែងយល់ពីប្រតិបត្តិការកិន និងកែច្នៃស្រូវអង្ករ ព្រមទាំងតួនាទីរបស់ក្រុមហ៊ុនក្នុងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មស្រូវរបស់កសិករទៅកាន់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុន City Rice ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ក្នុងគោលដៅចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃស្រូវអង្ករកម្ពុជា និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ។
គណៈប្រតិភូក៏បានបន្តទស្សនកិច្ចនៅក្រុមហ៊ុន Misota Food ដែលជាក្រុមហ៊ុនកែច្នៃផ្លែឈើ និងកសិផលក្នុងស្រុកទៅជាផលិតផលអាហារដែលមានតម្លៃបន្ថែមខ្ពស់។ ក្រុមហ៊ុនកំពុងធ្វើទំនើបកម្មផលិតកម្ម ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព និងពង្រីកសមត្ថភាពផលិតឱ្យស្របតាមតម្រូវការទីផ្សារ។
ដំណើរទស្សនកិច្ចនេះបានបង្ហាញឱកាសក្នុងការប្រើប្រាស់សក្តានុពលកសិកម្មដ៏សម្បូរបែបរបស់ខេត្តបាត់ដំបង ដើម្បីទាក់ទាញការវិនិយោគ ពង្រឹងការតភ្ជាប់រវាងកសិកម្មនិងឧស្សាហកម្ម ពង្រីកការកែច្នៃក្នុងស្រុក និងបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងនៃផលិតផលកម្ពុជានៅលើទីផ្សារជាតិ និងអន្តរជាតិ។ ខ្លឹមសារ និងរូបភាព ផ្តល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី