SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាស៊ានអនុម័តកែសម្រួលរចនាសម្ព័ន្ធអភិបាលកិច្ចផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងដាក់ចេញគំនិតផ្តួចផ្តើម AI ខណៈកម្ពុជាជំរុញសាមគ្គីភាពក្នុងតំបន់


អាស៊ានអនុម័តកែសម្រួលរចនាសម្ព័ន្ធអភិបាលកិច្ចផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងដាក់ចេញគំនិតផ្តួចផ្តើម AI ខណៈកម្ពុជាជំរុញសាមគ្គីភាពក្នុងតំបន់
A+ A-

រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បណ្តាប្រទេសអាស៊ានបានអនុម័ត​ការរៀបចំឡើងវិញនូវអភិបាលកិច្ច​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយដាក់ដំណើរការគំនិត​ផ្តួចផ្តើម​បញ្ញា​សិប្បនិម្មិតតម្លៃ ១,២ លានដុល្លារ​អាមេរិក និងមជ្ឈមណ្ឌលកំព្យូទ័រកម្រិតខ្ពស់ (Supercomputing Hub) រួមគ្នា ជាលើកដំបូងបង្អស់​របស់តំបន់ ដើម្បីទប់ទល់នឹងការប្រែប្រួលផ្នែកសេដ្ឋកិច្ច និងអាកាស​ធាតុដែលកំពុងកើនឡើងយ៉ាងឆាប់​រហ័ស។

គំនិតផ្តួចផ្តើមទាំងនេះត្រូវបានបង្កើតឡើងជាផ្លូវការ តាមសេចក្តីប្រកាសព័ត៌មានរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២២ (AMMSTI-22) ដែលដឹកនាំដោយ​ប្រទេស​ឡាវ ក្រោមប្រធានបទ “ជំរុញផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ២០២៦-២០៣៥”។

ថ្លែងក្នុងកិច្ចប្រជុំកំពូល តំណាងឱ្យ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាក្នុងអាស៊ាន, ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ និងជាប្រធាន COSTI កម្ពុជា បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការឆ្លងដែនលែងជាជម្រើសទៀតហើយ។

ឯកឧត្តមបានលើកឡើងថា៖ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនត្រឹមតែជាឧបករណ៍​សម្រាប់​ការ​អភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករយុទ្ធសាស្ត្រនៃភាពធន់ និរន្តរភាព និងភាពប្រកួត​ប្រជែងរយៈពេលវែង។ នៅក្នុងស្ថានភាពមិនប្រាកដប្រជា និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាង​ឆាប់រហ័សនេះ អាស៊ានត្រូវតែបន្តប្រើប្រាស់ STI ជាកម្លាំងរួមសម្រាប់គោលបំណងរួម។”

ដើម្បីលុបបំបាត់គម្លាតរវាងគោលនយោបាយតំបន់ និងការអនុវត្តជាក់ស្តែង ឯកឧត្តម ហ៊ុល សៀងហេង បានស្នើបង្កើត «វេទិកាអចិន្ត្រៃយ៍រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាព្រឹត្តិការណ៍អមមួយ សម្រាប់កិច្ចប្រជុំកំពូល AMMSTI នាពេលអនាគត ក្នុងគោលដៅប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម ស្ថាប័នសិក្សាធិការ និងអ្នកវិនិយោគ ដើម្បីបំប្លែងសេចក្តីប្រាថ្នារួម ឱ្យទៅជា​លទ្ធផលជាក់ស្តែង និងតម្រង់ទិសសកម្មភាពឱ្យកាន់តែខ្លាំងក្លាសម្រាប់អាស៊ាន។

ឯកឧត្តមបានលើកឡើងពីការរួមចំណែកជាក់ស្តែងរបស់កម្ពុជា ក្នុងការកសាងប្លុកមួយ​ដែលមាន​សមត្ថ​ភាពខ្ពស់ផ្នែកបច្ចេកវិទ្យា ដែលរួមមានការបង្កើតមូលនិធិស្រាវជ្រាវជាតិ ច្បាប់ស្តីពីការផ្ទេរ​បច្ចេកវិទ្យា និងផែនទីបង្ហាញផ្លូវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០។

ក្នុងកិច្ចប្រជុំកំពូលនេះ រដ្ឋមន្ត្រីអាស៊ានបានសាទរចំពោះការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រកម្រិតខ្ពស់រួមគ្នាទំហំ ៤,២ petaFLOPS នៅប្រទេសឥណ្ឌូនេស៊ី និងបានអនុម័តលើការប្រកាសស្វែងរក​សំណើ​គម្រោង​នៃ​មូលនិធិ ASTIF តម្លៃ ១,២ លានដុល្លារ ក្នុងគោលដៅដោះស្រាយបញ្ហា ប្រឈមក្នុង​តំបន់ តាមរយៈការ​ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

រដ្ឋមន្ត្រីអាស៊ានក៏បានអនុម័តការរៀបចំកែសម្រួលរចនាសម្ព័ន្ធគណៈកម្មាធិការ ASEAN COSTI ដោយ​កាត់បន្ថយអនុគណៈកម្មាធិការពី ៩ មកនៅត្រឹមស្ថាប័នជំនាញចំនួន ៥ វិញ ក្នុងគោលដៅពង្រឹង និង​លើក​កម្ពស់ប្រសិទ្ធភាពការងារក្នុងតំបន់៕ ខ្លឹមសារ និងរូបភាព ទទួលបានពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី