2026-06-11
ទូច សូរិយា
2026-06-11
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យលោក សៀ តុង (Xue Dong) ដែលជាសមាសភាពទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មថ្មីនៃស្ថានទូតចិនប្រចាំកម្ពុជា គិតគូរពីការបង្កើតតំបន់កែច្នៃកសិ-ឧស្សាហកម្មបៃតងកម្ពុជា-ចិន ដោយផ្តោតលើវិស័យចម្បង៣ គឺការកែច្នៃស្វាយចន្ទី, ការកែច្នៃជ័រកៅស៊ូ និងឧស្សហកម្មឈើដាំ ដែលទាមទារឱ្យមានការវិនិយោគតាំងពីដើមទីរហូតដល់ចុងទី។
ក្នុងជំនួបកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យលោក សៀ តុង ជួយជំរុញ និងទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) មកវិនិយោគនៅកម្ពុជាដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
ជាមួយគ្នានេះ លោក សៀ តុង បានសង្ឃឹមថា ភាគីទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានទទួលយកនូវគំនិតផ្តួចផ្តើម ក៏ដូចជាសំណូមពររបស់ឯកឧត្តមអគ្គលេខាធិការ ដើម្បីគិតគូររៀបចំក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជាឱ្យចេញជារូបរាង។ ក្នុងនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី២ នៃក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលគ្រោងធ្វើនៅប្រទេសចិន នៅឆ្នាំ២០២៦នេះ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី