SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាលកម្ពុជា កំពុងពិភាក្សាលើការស្នើបង្កើតរោងចក្រផលិតអំបិល


រដ្ឋាភិបាលកម្ពុជា កំពុងពិភាក្សាលើការស្នើបង្កើតរោងចក្រផលិតអំបិល
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើគម្រោងបង្កើតរោងចក្រផលិតអំបិល និងការសិក្សាសក្តានុពលផលិត និងប្រើប្រាស់អំបិលនៅកម្ពុជា របស់ក្រុមហ៊ុន ចេនឡា ហ្វ៊ូដ អិចប្រេស ឯ.ក (CHENLA FOOD EXPRESS CO., LTD.)។

កិច្ចប្រជុំនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ អំពីទស្សនៈគម្រោង, សក្តានុពលផលិតកម្ម, ការកែច្នៃ និងការប្រើប្រាស់អំបិលក្នុងស្រុក, ក៏ដូចជាការពិនិត្យលទ្ធភាពនៃការចូលរួមរបស់វិស័យឯកជន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យអំបិលកម្ពុជា។ ជាមួយគ្នានេះ អង្គប្រជុំ ក៏បានផ្លាស់ប្តូរយោបល់លើទិដ្ឋភាពគោលនយោបាយ, បច្ចេកទេស, ហិរញ្ញវត្ថុ និងការសម្របសម្រួលពាក់ព័ន្ធ ដើម្បីធានាថាគម្រោងនេះអាចអនុវត្តទៅមុខបាន និងស្របតាមនីតិវិធីជាធរមាន ដោយឆ្លើយតបទៅនឹងផលប្រយោជន៍សង្គម-សេដ្ឋកិច្ចជាតិ។

លើសពីនេះ អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពទូទៅនៃវិស័យអំបិលកម្ពុជា ដែលជាវិស័យមានសារសំខាន់ចំពោះជីវភាពប្រចាំថ្ងៃ កសិកម្ម ឧស្សាហកម្ម សន្តិសុខស្បៀង និងសុខភាពសាធារណៈ។ វិស័យនេះ ក៏នៅមានចំណុចដែលត្រូវបន្តពង្រឹងបន្ថែម ដូចជា ការធ្វើទំនើបកម្មបច្ចេកទេសផលិត, ការលើកកម្ពស់គុណភាព និងស្តង់ដារ, ការរៀបចំឃ្លាំងស្តុក, ការគាំទ្រផលិតករ និងសហគមន៍អំបិល, ជាពិសេសការប្រើប្រាស់ដីស្រែអំបិលឱ្យមានប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មអំបិលក្នុងស្រុក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអំបិល គួរត្រូវបានស្វាគមន៍ ប្រសិនបើគម្រោងមានភាពច្បាស់លាស់ អាចអនុវត្តបានជាក់ស្តែង និង ចូលរួមដោះស្រាយតម្រូវការរបស់វិស័យមួយនេះ។ ជាមួយគ្នានេះ ការពិចារណាលើការស្នើសុំវិនិយោគ និងការលើកទឹកចិត្តណាមួយ ត្រូវផ្អែកលើក្របខណ្ឌច្បាប់ និងគោលនយោបាយជាធរមាន, ភាពច្បាស់លាស់នៃប្រភពទុន, សមត្ថភាពបច្ចេកទេស, ផលប៉ះពាល់បរិស្ថាន-សង្គម, ការចូលរួមជាមួយផលិតករអំបិលក្នុងស្រុក និងផលប្រយោជន៍សាធារណៈ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី