SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចិន បានត្រៀមខ្លួនដើម្បីពង្រីកកិច្ចសហការជាមួយកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការកសាងសមត្ថភាព និងភាពជាដៃគូ


ចិន បានត្រៀមខ្លួនដើម្បីពង្រីកកិច្ចសហការជាមួយកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការកសាងសមត្ថភាព និងភាពជាដៃគូ
A+ A-

ភ្នំពេញ៖ ចិន បានត្រៀមខ្លួនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការកសាងសមត្ថភាព និងភាពជាដៃគូផ្នែកស្រាវជ្រាវរួមគ្នា ដែលអាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែង។ នេះជាការបញ្ជាក់របស់ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាពផ្នែកធ្វើតេស្តវិភាគ និងវិទ្យាសាស្ត្រ ដើម្បីគាំទ្រខ្សែច្រវាក់តម្លៃផលិតកម្មនៃឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញ។ បច្ចេកវិទ្យាអាហារ និងវិទ្យាសាស្ត្ររូបធាតុ គឺជាវិស័យអាទិភាពយុទ្ធសាស្ត្រដែលអាចជួយលើកកម្ពស់ឧស្សាហកម្មកែច្នៃក្នុងស្រុក បង្កើតតម្លៃបន្ថែមដល់កសិផល និងគាំទ្រដល់សហគ្រាសកម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិបាន។

ក្នុងឱកាសនោះ គណៈប្រតិភូទាំងពីរ បានទស្សនកិច្ចមន្ទីរពិសោធន៍ជាតិ ដែលបច្ចុប្បន្នបានពង្រីកសមត្ថភាពធ្វើតេស្តវិភាគផ្នែកមីក្រូជីវសាស្ត្រ គីមីសាស្ត្រទឹក គីមីសាស្ត្រម្ហូបអាហារ និងគីមីសាស្ត្រមិនមែនម្ហូបអាហារ ព្រមទាំងបានស្វែងយល់អំពីឧបករណ៍ និងបច្ចេកវិទ្យានានា រួមទាំងឧបករណ៍មន្ទីរពិសោធន៍ដែលជាជំនួយពីភាគីចិន។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ការរីកចម្រើនគួរឱ្យកត់សម្គាល់របស់មន្ទីរពិសោធន៍ជាតិនេះ បានបញ្ជាក់ពីតួនាទីកាន់តែសំខាន់របស់មន្ទីរពិសោធន៍ ក្នុងការគាំទ្រដល់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។

ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ផ្នែកមេកានិច អគ្គិសនី និងអេឡិចត្រូនិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្មដែលកំពុងកើនឡើងផងដែរ។ ឯកឧត្តម Wang Wenbin ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាក់ស្តែងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបានបន្ថែមថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តដើរតួជាកត្តាជំរុញកំណើនថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី