2026-05-19
SME News
2026-05-19
SME News
ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ ត្រៀមចេញផ្សាយសៀវភៅ ក្រោមចំណងជើង «កម្ពុជា-ថៃ : ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦ - ២០០៦)» ដែលសៀវភៅនេះនឹង បង្ហាញជូនអ្នកអាននូវ «ប្រវត្តិជម្លោះព្រំដែនរ៉ាំរ៉ៃរវាងកម្ពុជានិងថៃ» ចាប់តាំងពីដំណាក់កាលដំបូងៗអាណាព្យាបាលបារាំង រហូតមកដល់ឆ្នាំ២០០៦។
បើតាមសំណេររបស់ លោកបណ្ឌិត អគ្គលេខាធិការ បានគូសបញ្ជាក់ថា «វណ្ណកម្មដ៏តូចនេះ នឹងបានជូនជាទស្សនៈឆ្លុះបញ្ចាំងពីអតីតកាល ហើយដែលវានៅបន្តរាលដាលមកទល់បច្ចុប្បន្ន(២០២៦)។ ការសិក្សាពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនៃជម្លោះអធិបតេយ្យរ៉ាំរ៉ៃ និងគ្រោះថ្នាក់នេះ អាចនាំមកនូវទស្សនៈនយោបាយដើម្បីពិចារណាលើការកែសម្រួល និងរៀបចំខ្លួនលើមូលដ្ឋានដែលមានស្រាប់ដើម្បីចៀសវាងជាន់ដានចាស់ នាំប៉ះពាល់ដល់អត្ថិភាពជាតិ»។
ក្រោយពេលបោះពុម្ពរួច សៀវភៅ ក្រោមចំណងជើង «កម្ពុជា-ថៃ : ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦ - ២០០៦) នេះនឹងដាក់លក់នៅបណ្ណាល័យ រាជបណ្ឌិត្យសភាកម្ពុជា - Royal Academy of Cambodia៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី