2026-05-18
ឃី ភារៈ
2026-05-18
ឃី ភារៈ
ភ្នំពេញ៖ ការពាណិជ្ជកម្មរបស់កម្ពុជាលើទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានជាង ១២ ពាន់លានដុល្លារ។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថាក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ជាមួយ ប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងទៀត មានទំហំទឹកប្រាក់សរុបជាង ២៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ភាគរយ បើធៀបរយៈពេល ដូចគ្នាឆ្នំា២០២៥ ដែលមានទឹកប្រាក់ប្រមាណជាង ១៩ ពាន់លានដុល្លារប៉ុណ្ណោះ។
បើតាមប្រភពដ៏ដែលការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា រយៈពេល៤ខែ នៅដើមឆ្នាំនេះ មានទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារ បានកើនឡើងជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេស សំខាន់ៗរួមមាន៖ ប្រទេសចិនជិត ៥៨៣ លានដុល្លារ, សហរដ្ឋអាមេរិកជាង ៤,៤ ពាន់លានដុល្លារ, វៀតណាមជិត ២ ពាន់លានដុល្លារ, ជប៉ុនជាង ៦១៤ លានដុល្លារ, ថៃជាង ៣២៤ លានដុល្លារ, អេស្បាញ ៣៧៣ លានដុល្លារ, កាណាដា ជាង ៣៧៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ក្នុងរយៈពេលដ៏ដែលនេះ កម្ពុជាបាននាំចូលទំនិញមានទឹកប្រាក់សរុបប្រមាណជាង ១២,២ ពាន់លានដុល្លារ កើនឡើងជាង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ, វៀតណាមជាង ១,៣ ពាន់លានដុល្លារ, ជប៉ុន ៣៥២ លានដុល្លារ, ថៃ ៦៩០ លានដុល្លារ, សឹង្ហបុរី ជាង ៧៥១ លានដុល្លារ, ម៉ាឡេស៊ី ៤៦៧ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី