SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តពាណិជ្ជករឱ្យចូលរួម «ពិព័រណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦» នៅឥណ្ឌូនេស៊ី ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណី


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តពាណិជ្ជករឱ្យចូលរួម «ពិព័រណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦» នៅឥណ្ឌូនេស៊ី ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណី
ពាណិជ្ជកម្ម

2026-05-11

ទូច សូរិយា

ពាណិជ្ជកម្ម

2026-05-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ និងសាធារណជនទូទៅ ចូលរួម «កម្មវិធីតាំងពិព័រណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦ (ASEAN-India Bazaar 2026)» ដែលរៀបចំដោយស្ថានបេសកកម្មឥណ្ឌាប្រចាំអាស៊ាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ The Westin ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

ពិព័រណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦ នេះ រៀបចំឡើងដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីរបស់អាស៊ាន និងឥណ្ឌា តាមរយៈសិប្បកម្ម សម្លៀកបំពាក់ ម្ហូបអាហារ និងផ្តល់ជាកាលានុវត្តភាពសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៃបណ្តាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ក្នុងការតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួនរួមគ្នា។

ជាមួយគ្នានេះ គណៈកម្មការរៀបចំ បានផ្តល់ស្តង់ចំនួនមួយដល់ក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើប្រតិបត្តិការធុរកិច្ចក្នុងវិស័យខាងលើ ដើម្បីចូលរួមក្នុងកម្មវិធី។ ជាមួយគ្នានេះ ពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងមកនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈ +៨៥៥ ៧៧ ៣៦១ ៨៣៦ / +៨៥៥ ៨៧ ៧៥៥ ៥៥១ ឬតាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬអីុម៉ែល៖ [email protected] / [email protected]



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី