SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម អ៊ុន ចាន់ដា ណែនាំឱ្យសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ បង្កើត Logo ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះទុរេនកំពង់ចាមលើទីផ្សារ  


ឯកឧត្តម អ៊ុន ចាន់ដា ណែនាំឱ្យសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ បង្កើត Logo ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះទុរេនកំពង់ចាមលើទីផ្សារ  
ពាណិជ្ជកម្ម

2026-05-08

ទូច សូរិយា

ពាណិជ្ជកម្ម

2026-05-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ រួបរួមគ្នាបង្កើតបង្កើតឡូហ្គោ (Logo) និងស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម Çទុរេនស្ទឹងត្រង់È ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះទុរេនកំពង់ចាមនៅលើទីផ្សារ។

ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ អភិបាលខេត្តកំពង់ចាម ណែនាំដល់ក្រុមសហគមន៍ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើត Logo ដែលមានការប្រើប្រាស់ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ ដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។