SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានតួលេខកើនខ្ពស់ជាលំដាប់ ដោយក្នុងខែមីនា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងចំនួន ១ ៦៧៦គ្រឿង


ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានតួលេខកើនខ្ពស់ជាលំដាប់ ដោយក្នុងខែមីនា ឆ្នាំ២០២៦  មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងចំនួន ១ ៦៧៦គ្រឿង
A+ A-

ភ្នំពេញ៖ នៅខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន (ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។ នេះបើយោងតាម ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។

បើតាមអ្នកនាំពាក្យរូបនេះ សម្រាប់ទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។

ដោយឡែកស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦ ២១០ គ្រឿងដោយក្នុងនោះរួមាន៖ ទោចក្រយានយន្តចំនួន ៣ ៨៣២គ្រឿង, ត្រីចក្រយានយន្តចំនួន ៧២២គ្រឿង, និងរថយន្តចំនួន ១១ ៦៥៦ គ្រឿង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី