2026-04-01
ទូច សូរិយា
2026-04-01
ទូច សូរិយា
ភ្នំពេញ៖ សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ចំនួន៦០ ដើម្បីពង្រឹងប្រសិទ្ធភាពអាជីវកម្ម បង្កើនភាពប្រកួតប្រជែង និងពង្រីកឱកាសនាំចេញ សំដៅផ្តល់ការគាំទ្របន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើនរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ បានលើកឡើងថា តាមរយៈកម្មវិធីជាតិដ៏រឹងមាំ និងភាពជាដៃគូក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយ សហគ្រិនខ្មែរកំពុងផ្ដល់មធ្យោបាយជាឧបករណ៍ បណ្តាញទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ត្រូវការដើម្បីប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងអន្ដរជាតិ។ បន្ថែមលើការផ្តល់ហិរញ្ញប្បទាន កញ្ចប់ជំនួយនេះ ដើរតួជាកាតាលីករ ដើម្បីបើកឱកាសឆ្ពោះទៅកាន់ការវិនិយោគឯកជន និងកិច្ចសហការកាន់តែស៊ីជម្រៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ បានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការបង្កើនភាពប្រកួតប្រជែងអាជីវកម្ម និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្ថែមថា យុទ្ធសាស្ត្ររបស់ សហគ្រិនខ្មែរ ផ្តោតលើការកសាងភាពធន់របស់អាជីវកម្ម ឱ្យទប់ទល់បាននឹងសម្ពាធខាងក្រៅ ទន្ទឹមនឹងនោះគាំទ្រសហគ្រាសធុនតូចនិងមធ្យម ឱ្យចាប់យកឱកាសនៅក្នុងទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកញ្ចប់ជំនួយគោលដៅ និងគំនិតផ្តួចផ្តើមជាក់លាក់តាមវិស័យ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២០ សហគ្រិនខ្មែរ បានដាក់ចេញកម្មវិធីរាប់រយ ដើម្បីលើកកម្ពស់សហគ្រិនភាពនៅទូទាំងប្រទេសកម្ពុជា រាប់ចាប់តាំងពីការប្រកួតប្រជែងផែនការអាជីវកម្មដែលជំរុញភាពច្នៃប្រឌិត ក្នុងចំណោមសិស្សនិស្សិត រហូតដល់វគ្គសិក្សាអភិវឌ្ឍសមត្ថភាព ដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ និងទីផ្សារ និងយុទ្ធសាស្ត្រនាំចេញ។ កម្មវិធីទាំងនេះ ត្រូវបានកែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លុះបញ្ចាំងការវិវត្តនៃទិដ្ឋភាព អាជីវកម្មនាពេលបច្ចុប្បន្ន។ តាមរយៈព្រឹត្តិការណ៍បណ្តាញទំនាក់ទំនងដែលភ្ជាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ សហគ្រិនខ្មែរ ធានាថាការគាំទ្រ របស់ខ្លួននៅតែមានភាពពាក់ព័ន្ធ មានការឆ្លើយតប និងស្របតាមតម្រូវការនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែល កំពុងរីកចម្រើន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី