SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-សិង្ហបុរី នឹងលើកកម្ពស់ការចុះបញ្ជី និងការការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា 


កម្ពុជា-សិង្ហបុរី នឹងលើកកម្ពស់ការចុះបញ្ជី និងការការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា 
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានសហការរៀបចំសិក្ខាសាលាស្តីពី «ការចុះបញ្ជីប្រកាស​នីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់បច្ចេកវិទ្យា» ដើម្បីលើកកម្ពស់ការចុះបញ្ជី និងការការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា។ 

ក្នុងឱកាសនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានលើកឡើងថា កម្មសិទ្ធិបញ្ញា គឺជាឆ្អឹងខ្នងនៃនវានុវត្តន៍ និងការប្រកួតប្រជែងសេដ្ឋកិច្ច ហើយកិច្ចសហប្រតិបត្តិការជាមួយ IPOS នឹងជួយជំរុញកម្ពុជាទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជួយសម្រួលដល់ធុរកិច្ចសិង្ហបុរីនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា បង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍ និងភាពប្រកួតប្រជែងផងដែរ។ 

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើ មានគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអេឡិចត្រូនិក (E-filing) ដើម្បីកាត់បន្ថយពេលវេលា និងចំណាយ, ចែករំលែកបទពិសោធល្អពីសិង្ហបុរី ក្នុងការការពារនិងគ្រប់គ្រងកម្មសិទ្ធិបញ្ញាតាមស្តង់ដាអន្តរជាតិ និងពង្រឹងការយល់ដឹងរបស់អាជីវកម្ម និងនវានុវត្តករ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី