2026-02-27
ទូច សូរិយា
2026-02-27
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន DKSH បានបង្ហាញចំណាប់អារម្មណ៍នាំយកផលិតផលខ្មែរដែលមានសក្តានុពលកាន់តែច្រើន ចូលក្នុងផលប័ត្រអាជីវកម្មរបស់ខ្លួន ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីភ្ជាប់ផលិតផលទាំងនោះទៅកាន់បណ្តាញចែកចាយ និងបណ្តាញពាណិជ្ជកម្មទំនើប។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានស្វាគមន៍គម្រោងរបស់ក្រុមហ៊ុន ដោយលើកឡើងថា លទ្ធភាពឈានចូលទីផ្សារទាមទារការត្រៀមលក្ខណៈសមស្របរបស់សហគ្រាស។ ក្នុងនោះ ក្រសួង មានផលិតផលក្នុងស្រុករាប់ពាន់មុខ ប៉ុន្តែមិនមែនគ្រប់ផលិតផលសុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ សម្រាប់ទីផ្សារទាំងអស់ទេ គុណភាព ស្តង់ដា សុវត្ថិភាព ភាពទាក់ទាញ និងតម្លៃ គឺជាកក្តាគន្លឹះ។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងធ្វើអាទិភាវូបនីយកម្ម «ទំនិញយុទ្ធសាស្ត្រ» ដើម្បីជំរុញការផលិតនៅក្នុងស្រុក និងបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញ ទន្ទឹមនឹងនោះគាំទ្រសហគ្រាសក្នុងស្រុក ឱ្យមានលទ្ធភាពពង្រីកខ្លួន និងអនុលោមតាមស្តង់ដា ជាជំហានៗ។ ជាមួយគ្នានេះ ក្រសួងកំពុងអនុវត្ត ដើម្បីពង្រឹងអនុលោមភាព និងទំនុកចិត្តអ្នកប្រើប្រាស់ ដូចជាការកែលម្អសេវាចុះបញ្ជីផលិតផល (ចបផ) គំនិតផ្តួចផ្តើមដាក់ឱ្យអនុវត្តប្រព័ន្ធឌីជីថលផ្ទៀងផ្ទាត់ទំនិញ និងកំណត់អត្តសញ្ញាណផលិតផលជាដើម។ ក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់នានាដល់ក្រុមហ៊ុន ដើម្បីជួយជំរុញផលិតផលក្នុងស្រុកឱ្យដល់បណ្តាញទីផ្សារ។
ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុន DKSH បានបង្ហាញវិសាលភាព និងសមត្ថភាពចែកចាយទំនិញទូទាំងប្រទេសរបស់ខ្លួន ដែលមានអ្នកឯកទេសប្រមាណ ១ ៥០០នាក់ និងបណ្តាញលក់រាយរហូតដល់ ២៨ ៧០០កន្លែង ព្រមទាំងប្រវត្តិប្រតិបត្តិការដ៏យូរអង្វែងនៅកម្ពុជា។ ក្រុមហ៊ុន ក៏បានបញ្ជាក់ពីគោលបំណងក្នុងកិច្ចសហការដែលផ្តោតលើអាទិភាពចំនួន ៤ គឺ ការបង្កើតតម្លៃបន្ថែមក្នុងស្រុក, ការជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យចូលក្នុងប្រព័ន្ធផ្លូវការ និងពង្រីកខ្លួន, ការត្រៀមលក្ខណៈសម្រាប់នាំចេញ, អនុលោមភាព សុវត្ថិភាព និងស្តង់ដារគុណភាព៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី