SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តកំពង់ចាម បានផ្តួចផ្តើមអ្នកស្រុកកោះសូទិនឱ្យបង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ និងឆ្អេីរ ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ


រដ្ឋបាលខេត្តកំពង់ចាម បានផ្តួចផ្តើមអ្នកស្រុកកោះសូទិនឱ្យបង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ និងឆ្អេីរ ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ និងឆ្អេីរចំនួន ៣ពាន់ចង្កាក់ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ។

ការផ្តួចផ្តើមគំនិតដល់អ្នកស្រុកកោះសូទិន ធ្វើត្រីឆ្អេីរចំនួន ៣ពាន់ចង្កាក់ ដោយឯកឧត្ដម អ៊ុន ចាន់ដា ជាអ្នកឧបត្ថម្ភថវិកានេះ ដោយសារ រដូវនេះជារដូវរំហេីយ រដូវត្រីចុះ ដែលប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ខណៈដែលផលត្រីឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ រួមនឹងដាំបន្លែបង្ការផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា បានចងក្រងឱ្យអ្នកភូមិនៅតំបន់នេះ បង្កេីតជាសហគមន៍ត្រីឆ្អេីរ ដោយបានដាក់ឈ្មោះថា «សហគមន៍ ត្រីឆ្អេីរកោះថ្មី» ព្រោះសក្តានុពលនៅតំបន់នេះ ជាប់ដងទន្លេមេគង្គ សំបូរត្រី និងអ្នកភូមិ មានសាមគ្គីភាពគ្នាល្អ ប្រកបដោយសុភមង្គល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី