SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១១លានដុល្លារ ដើម្បីបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីននៅកម្ពុជា


ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១១លានដុល្លារ ដើម្បីបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីននៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត គម្រោងសមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣​ ដល់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីគាំទ្រអង្គភាព CMAC ដែលមានទំហំទឹកប្រាក់ចំនួន ១ ៧០០លានយ៉េន ស្មើនឹងជាង ១១ លានដុល្លារ។

គម្រោងសមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីននេះ គឺអនុវត្តន៍នៅខេត្តគោលដៅចំនួន៣​ គឺខេត្តបាត់ដំបង​ ពោធិ៍សាត់​ និងខេត្តកោះកុង​ ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន ២ឆ្នាំ​ ចាប់ពីខែមករា ២០២៦ ដល់ ១៥​ មករា​ ២០២៨។

គម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង ២៧ ០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាព CMAC ត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង ៣៥០នាក់។

បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះ ក៏មានផ្ដល់សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីន ALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត​ ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី