SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ទទួលបានចំណូលជាង ៤៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ក្នុងឆ្នាំ២០២៥


កម្ពុជា ទទួលបានចំណូលជាង ៤៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ក្នុងឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ១ឆ្នាំ នៃឆ្នាំ២០២៥ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសសរុបជាង ៤៤,៧១លានដុល្លារ ថយចុះ ៦,៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបជាង ៩៥,៥ម៉ឺននាក់ ថយចុះ ៦,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ១២ខែនេះ កម្ពុជាទទួលបានជាង ៣០,៣៩ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ២០ ២៦៥នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ១,២៤លានដុល្លារ ក្នុងនោះសេវាឈ្នួលទូកទទួលបាន ៥៥,៨០ម៉ឺនដុល្លារ។

ចំពោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាក្នុងរយៈពេល ១២ខែនេះ ទទួលបាន ១៦,៥៨ម៉ឺនដុល្លារ និងទទួលបានទេសចរអន្តរជាតិចំនួន ១៦ ៥៨៥នាក់។ ចំណែក ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានវិញ ទទួលបាន ៧ ៩៩៥ដុល្លារ និងមានភ្ញៀវបរទេសចំនួន ១ ៥៩៩នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី