SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម


ក្រសួងឧស្សាហកម្ម ជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2025-12-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-12-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៥ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា ក្នុងការបង្កើនប្រសិទ្ធភាពការងារ គុណភាព និងការកែលម្អជាបន្តបន្ទាប់ ពិសេសជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម។

ក្នុងពិធីប្រគល់ពានរង្វាន់នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងពីតួនាទីនៃផលិតភាព ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាជីវកម្ម និង កំណើនសេដ្ឋកិច្ច ពិសេសខណៈដែលតម្រូវការផលិតផលក្នុងស្រុកដែលមានគុណភាព កំពុងបន្តកើនឡើងខ្ពស់។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការអនុវត្តវិធីសាស្ត្រផលិតភាព «ស៥» មានគុណសម្បតិ្តមិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសុវត្ថិភាពការងារ កាត់បន្ថយថ្លៃដើម លើកទឹកចិត្តបុគ្គលិក ពង្រឹងគុណភាពផលិតផល និងបង្កើនបរិមាណផលិតកម្ម ដែលនាំឱ្យក្រុមហ៊ុន-សហគ្រាស បង្កើនប្រាក់ចំណេញ។

វិធីសាស្រ្តដំបូងរបស់ផលិតភាព «ស៥» ដែលផ្តើមចេញពី ÇសÈ ទាំង៥ នេះ រួមមានសម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ ជាវិធីសាស្រ្តសាមញ្ញ ដែលអាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស។ ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម បានអំពាវនាវឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម ចូលរួមអនុវត្តវិធីសាស្ត្រ «ស៥» ឱ្យបានកាន់តែផុល​ផុស និងចូលរួមកម្មវិធីពានរង្វាន់នេះសម្រាប់ឆ្នាំបន្តបន្ទាប់។ ការដាក់ពាក្យចូលរួម គឺមិនត្រូវបានគិតថ្លៃឡើយ ហើយក្រសួងនឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងប្រឹក្សាយោបល់ផ្នែកផលិតភាព ដើម្បីគាំទ្រនិរន្តរភាពនៃការកែលម្អផលិតភាព នៅតាមមូលដ្ឋានផលិតកម្ម និងសេវាកម្មទូទាំងប្រទេស។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានលើកឡើងថា ម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ទាំងនេះគឺជាគំរូសម្រាប់សហគ្រាសដទៃទៀត ដែលស្វែងរកការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែង ដែលរួមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលផងដែរ។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនចំនួនបីត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» គឺ៖ ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក, បូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា) ខមភេនី លីមីតធីត, និង ធីធីអិមអិល ខមមើសល ឡនឌ្រី ឯ.ក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី