SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ចិន ទទូចឱ្យកម្ពុជា-ថៃ​បញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី


ចិន ទទូចឱ្យកម្ពុជា-ថៃ​បញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
A+ A-

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វ៉ិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំរុញឱ្យភាគីកម្ពុជា-ថៃ បញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ និងចាប់ផ្តើមសន្ទនាឡើងវិញនិងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយចិន ចាត់ទុកថាបញ្ហានេះជាភារកិច្ចបន្ទាន់ដែលត្រូវដោះស្រាយ។

ឯកឧត្តម វ៉ាង វ៉ិនពីន គូសបញ្ជាក់ថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។

បើតាមឯកអគ្គរដ្ឋទូត ចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន។ នេះបើយោងតាម ហ្វេសប៊ុកឯកឧត្តម វ៉ាង វ៉ិនពីន នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី