2025-11-28
ទូច សូរិយា
2025-11-28
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២៥ នៅឧទ្យានជាតិគិរីរម្យ ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិរបស់ប្រទេសខ្មែរ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹងថា ការរៀបចំព្រឹត្តិការណ៍ បុណ្យភ្នំ នេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា ឱ្យមានភាពទាក់ទាញ និងទទួលបានការគាំទ្រពីសាធារណជន ឱ្យ កាន់តែច្រើនឡើងថែមទៀត។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជន ចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីខាងលើនេះឱ្យបានទូលំទូលាយ និងច្រើនកុះករ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី