2025-11-27
គិត បុប្ផា
2025-11-27
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ដែលដឹកនាំប្រធានក្រុមប្រឹក្សាសាកលវិទ្យា រៀបចំគោលបាយអប់រំមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីកាត់បន្ថយភាពអវិជ្ឍមាន និងបង្កើនប្រសិទ្ធភាពក្នុងការបង្រៀន។
ជាមួយគ្នានេះ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្ដីពី បញ្ជាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា» ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចេកវិទ្យា បានផ្ដល់មកឱ្យយើងទាំងឧត្តមភាព និងបញ្ហាប្រឈម ដូច្នេះហើយគួរយកទស្សនៈនេះមកសំយោគ ដើម្បីរៀបចំគោលនយោបាយឱ្យសមស្រប សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បរិយាបន្ន និងនិរន្តរភាព។
ឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់អំពីសារសំខាន់នៃបចេ្ចកវិទ្យា AI ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គម។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងប្រៃសណីយ៍ ក៏បានខិតខំកសាងធនធានមនុស្សឌីជីថល ឱ្យស្របតាមតម្រូវការរបស់កម្ពុជា បច្ចុប្បន្ន បានផ្តល់អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀតដល់សិស្ស និស្សិត និងមន្រ្តីរាជការ ចាប់តាំងពីឆ្នាំ២០២០។ ក្នុងចំណោមនិស្សិត ២៥០០ មាននិស្សិតប្រមាណ ១៧០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញឌីជីថល នៅសាកលវិទ្យាល័យដៃគូរចំនួន៦ ហើយបច្ចុប្បន្នពួកគាត់កំពុងបំពេញការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។
ក្នុងកម្មវិធី ដែលរៀបចំឡើង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកស្រី Eather McFarlane មន្ត្រីទទួលបន្ទុកនៃអង្គការ UNESCO បានសរសើរចំពោះភាពបុរេសកម្មរបស់ក្រសួងប្រៃសណីយ៍ ក្នុងការបញ្ចប់ការវាយតម្លៃការត្រៀមខ្លួនសម្រាប់បញ្ញាសិប្បនិម្មិត (RAM – Readiness Assessment Methodology) របស់អង្គការ UNESCO ហើយកម្ពុជា បានក្លាយជាប្រទេសទី៤ ក្នុងតំបន់អាស៊ាន ដែលបានបញ្ចប់កិច្ចការនេះ។ លោកស្រីបន្តថា សមិទ្ធផល RAM របស់កម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី