SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្ព័ន្ធធុរកិច្ចស្ត្រីនៃកិច្ចសហប្រតិបត្តិការ BRICS ប្រចាំរុស្ស៊ី ចង់សហការជាមួយកម្ពុជា អភិវឌ្ឍន៍សហគ្រិនភាពស្ត្រី និងនវានុវត្តន៍ធុរកិច្ច


សម្ព័ន្ធធុរកិច្ចស្ត្រីនៃកិច្ចសហប្រតិបត្តិការ BRICS ប្រចាំរុស្ស៊ី ចង់សហការជាមួយកម្ពុជា អភិវឌ្ឍន៍សហគ្រិនភាពស្ត្រី និងនវានុវត្តន៍ធុរកិច្ច
A+ A-

ភ្នំពេញ៖ សម្ព័ន្ធធុរកិច្ចស្ត្រីនៃកិច្ចសហប្រតិបត្តិការ BRICS ប្រចាំប្រទេសរុស្ស៊ី ស្វែងរកភាពជាដៃគូជាមួយកម្ពុជា ក្នុងការអភិវឌ្ឍសហគ្រិនភាពស្ត្រី និងនវានុវត្តន៍ធុរកិច្ច។ កិច្ចពិភាក្សាភាពជាដៃគូនេះ ធ្វើឡើងរវាង លោកស្រី Anna Nesterova ប្រធានសម្ព័ន្ធធុរកិច្ចស្ត្រីនៃកិច្ចសហប្រតិបត្តិការ BRICS ប្រចាំប្រទេសរុស្ស៊ី និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សហគ្រាសដឹកនាំដោយស្ត្រី ដូច្នេះថា៖ «សហគ្រិនភាពស្ត្រី មានសារសំខាន់ណាស់ ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច ដែលមានភាពធន់ បរិយាបន្ន និងត្រៀមលក្ខណៈសមស្របសម្រាប់អនាគត»។ លោកស្រី Anna Nesterova បានលើកឡើងថា សម្ព័ន្ធធុរកិច្ចស្ត្រី នៃកិច្ចសហប្រតិបត្តិការ BRICS គឺជាវេទិកាមិននយោបាយ ដែលផ្តោតលើឧស្សាហកម្មច្នៃប្រឌិត (creative industries) ទេសចរណ៍ កសិកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

លោកស្រី Anna Nesterova ក៏បានជម្រាបជូនអំពីគំនិតផ្តួចផ្តើមសំខាន់ៗរបស់សម្ព័ន្ធធុរកិច្ចស្ត្រីនេះ ដូចជាកិច្ចប្រជុំកំពូលសម្ព័ន្ធធុរកិច្ចស្ត្រីប្រចាំឆ្នាំ កម្មវិធីប្រកួតប្រជែងធុរកិច្ចបង្កើតថ្មីដឹកនាំដោយស្ត្រី ផែនការបង្កើតមូលនិធិ ធុរកិច្ចស្ត្រី និងការពង្រីកការិយាល័យរបស់ខ្លួននៅទូទាំងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។ BRICS គឺជាកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនៃបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយក្រោយមក បានពង្រីកសមាជិកភាពដោយរួមបញ្ចូលប្រទេសដៃគូថ្មីៗ។ កិច្ចសហប្រតិបត្តិការនេះ មានគោលដៅលើកកម្ពស់ការធ្វើពាណិជ្ជកម្ម វិនិយោគ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ក្នុងចំណោមបណ្តាប្រទេសជាសមាជិក និងប្រទេសដៃគូនានារបស់ខ្លួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី