2025-11-18
ទូច សូរិយា
2025-11-18
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប នៃប្រទេសម៉ាឡេស៊ី បន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតកម្មកែច្នៃនានា។ ការលើកទឹកចិត្តរបស់លោកជំទាវបណ្ឌិត ជា សិរី គឺធ្វើឡើងក្នុងជំនួបជាមួយលោក Nurjesmi bin Mohd Nashir នាយកគ្រប់គ្រងសាជីវកម្ម និង លោក Danny Quah Boon Leng នាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោក Danny Quah Boon Leng បានលើកឡើងថា ភាគទុនិកក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកប្រតិបត្តិការនៅកម្ពុជាថែមទៀត តាមរយៈប្រតិបត្តិការ ធនាគារ អ អេច ប៊ី (ខេមបូឌា) និងបន្តចូលរួមលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យធនាគារ។
លោក Danny Quah Boon Leng ក៏បានបង្ហាញពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារអ អេច ប៊ី (ខេមបូឌា) នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងបានលើកសរសើរពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការរីកចម្រើននៃប្រព័ន្ធទូទាត់បាគងផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី