SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ឱ្យប្រតិបត្តិករទឹកស្អាតឯកជន រៀបចំផែនការឆ្នាំ២០២៦-២០៣០ ដើម្បីពង្រីកបណ្តាញ និងធ្វើទំនើបកម្មប្រតិបត្តិការ


ក្រសួងឧស្សាហកម្ម ឱ្យប្រតិបត្តិករទឹកស្អាតឯកជន រៀបចំផែនការឆ្នាំ២០២៦-២០៣០ ដើម្បីពង្រីកបណ្តាញ  និងធ្វើទំនើបកម្មប្រតិបត្តិការ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វ៉េង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំឱ្យប្រតិបត្តិករទឹកស្អាតឯកជនទាំងអស់ រៀបចំផែនការវិនិយោគរយៈពេលមធ្យមសម្រាប់ឆ្នាំ២០២៦-២០៣០ ដើម្បីជួយដល់ការពង្រីកបណ្តាញ លើកកម្ពស់គុណភាព និងធ្វើទំនើបកម្មប្រតិបត្តិការ ក្នុងគោលដៅបំពេញតម្រូវការទឹកស្អាត ដែលកាន់តែកើនឡើង។

ក្នុងសិក្ខាសាលាស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករទឹកស្អាត» ដែលធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៥ ឯកឧត្តម ជា វ៉េង ក៏បានលើកឡើងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រតិបត្តិករទឹកស្អាតឯកជន ស្ថាប័នផ្តល់ហិរញ្ញប្បទាន ដៃគូបច្ចេកទេស និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីចែករំលែកព័ត៌មាន ឧត្តមានុវត្តន៍ និងជំនួយបច្ចេកទេស។

កម្ពុជា កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដោយលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដែលផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាងពាក់កណ្តាលនៃផ្ទៃប្រទេស ជាពិសេសនៅតំបន់ជនបទ។ ប្រតិបត្តិករទាំងនេះ ដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យសុខភាពសាធារណៈ និងសុខុមាលភាពសហគមន៍។ បច្ចុប្បន្ន ប្រតិបត្តិករទឹកស្អាតឯកជនផ្តល់សេវាប្រមាណ ៥៦% នៃចំនួនតំណភ្ជាប់បណ្តាញទឹកស្អាតនៅទូទាំងប្រទេស។ ដូច្នេះ គន្លឹះផ្តល់ហិរញ្ញប្បទានថ្មីៗ ពិតជាចាំបាច់សម្រាប់ប្រតិបត្តិករ ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ចាប់យកបច្ចេកវិទ្យាទំនើប និងពង្រឹងសេវាកម្ម ដែលជាកត្តាជំរុញសំខាន់សម្រាប់សុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សិក្ខាសាលាខាងលើ សហការរៀបចំដោយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា, ធនាគារ FTB, អង្គការ GRET និងក្រុមហ៊ុន Sevea ក្រោមការគាំទ្រពី PROPACO ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ សិក្ខាសាលានេះ ផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីផលិតផលកម្ចី តាមលក្ខខណ្ឌតម្រូវរបស់ធនាគារ FTB សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន, ចែករំលែកព័ត៌មានអំពីជំនួយហិរញ្ញប្បទាន និងតួនាទីរបស់អ្នកផ្តល់សេវាបច្ចេកទេស ក្នុងការពង្រឹងវិស័យទឹកស្អាត និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដៃគូសហការ និងសមាជិកគម្រោងរបស់ GRET៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី