2025-11-10
ទូច សូរិយា
2025-11-10
ទូច សូរិយា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ និងពង្រីកលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា ពិសេសផ្នែកកសិ-ឧស្សាហកម្ម ឱ្យមានការកើនឡើងកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្នែកកសិ-ឧស្សាហកម្មនេះ គឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងមករហូតដល់រាជរដ្ឋាភិបាលថ្មី ក៏ចាត់ទុកកសិ-ឧស្សាហកម្មនេះ គឺការកែច្នៃផលិតផលកសិកម្ម គឺជារឿងចាំបាច់និងអាទិភាព។
ក្នុងជំនួបជាមួយឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា សម្តេចតេជោ បានបង្ហាញនូវការពេញចិត្ត ចំពោះវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណា ជំរុញទំនាក់ទំនង ពិសេសទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែមទៀតដល់ប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាជំនាញ នៃតម្រូវការ ដែលទាំងក្នុងបរិបទប្រទេសកម្ពុជា ក៏ដូចជាបរិបទនៃប្រទេសជប៉ុនត្រូវការ ហើយជាចំណែកក្នុងការជំរុញផ្នែកសេដ្ឋកិច្ចដ៏សំខាន់។
ឯកឧត្តម TAKAHASHI Fumiaki បានលើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគរបស់ជប៉ុន ក្នុងការមកវិនិយោគលើវិស័យនានា ក្នុងនោះឯកឧត្តមបានរំលេចទាក់ទងទៅនឹងប្រតិភូដែលមកបំពេញបេសកកម្មនៅកម្ពុជា ពេលនេះ គឺមានប្រមាណ ៣៦ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជប៉ុន មានទាក់ទងទៅនឹងការវិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម ដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុនមកកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី