2025-11-09
គិត បុប្ផា
2025-11-09
គិត បុប្ផា
ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា រៀបចំទិវាសហគ្រិនភាពកម្ពុជា ២០២៥ លើកទី១៣ ក្រោមប្រធានបទ៖ «ចក្ខុវិស័យ ២០៣០៖ វិនិយោគ ដើម្បីអនាគត» ដោយផ្តោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន សមធម៌ ហិរញ្ញវត្ថុ និងស្ថិរភាព។
ទិវាសហគ្រិនភាពកម្ពុជា នឹងមានសុន្ទរកថាគន្លឹះ កិច្ចពិភាក្សា ពីវាគ្មិនកិត្តិយស មកពីស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ទាក់ទងនឹងការវិនិយោគបែបណាសម្រាប់អនាគតប្រកបដោយចីរភាព និងការផ្គូផ្គងម្ចាស់អាជីវកម្ម ជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ។ ព្រឹត្តិការណ៍នេះ នឹងប្រមូលផ្ដុំសហគ្រិន ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគជាច្រើនរូបប្រមាណ ២០០នាក់ ពីវិស័យផ្សេងៗ ដើម្បីជួបជុំ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិអាជីវកម្ម។
ទិវាសហគ្រិនភាពកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី១៤ វិច្ឆិកា២០២៥ នៅរោងភាពយន្ទលេជេនអូឡាំព្យាម៉លចាប់ពីម៉ោង ១ថ្ងៃត្រង់ ដល់ម៉ោង ៥ល្ងាច ដោយក្នុងនោះសាធារណជន អាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ត្រឹមថ្ងៃទី១០ វិច្ឆិកា តាមរយៈតំណភ្ជាប់ https://forms.gle/YbpXH1JvY6jk53cU8 ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី