SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន TUI Group នឹងពង្រីកការវិនិយោគ និងគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែម


ក្រុមហ៊ុន TUI Group នឹងពង្រីកការវិនិយោគ និងគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ លោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group។

ក្នុងជំនួបជាមួយ លោក Thomas Ellerbeck នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអរគុណដល់ក្រុមហ៊ុនខាងលើ ដែលបានបោះទុនវិនិយោគបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ ធំៗចំនួនពីររួចទៅហើយនៅកម្ពុជា គឺក្នុងខេត្តព្រះសីហនុ និងសៀមរាប ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអញ្ជើញ លោក Thomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេសគឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឦសានផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី