2025-11-07
ឃី ភារៈ
2025-11-07
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យក្រុមហ៊ុន Motorola Inc. ដែលជាក្រុមហ៊ុនមានឥទ្ធិពល និងចាស់វស្សាមួយក្នុងប្រវត្តិសាស្ត្រ នៃវិស័យបច្ចេកវិទ្យា និងគមនាគមន៍នៅក្នុងពិភពលោក ពិនិត្យលទ្ធភាព សិក្សាពីឱកាសបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុន ក៏ដូចជាបង្កើតការងារជំនាញបន្ថែមនៅកម្ពុជា។
នៅថ្ងៃចុះក្រោយនៃបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ពិភាក្សាការងារជាមួយលោក Hallie Offen ប្រធានផ្នែកកិច្ចការងារជាមួយរដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន Motorola Inc. ឯកឧត្តម ស៊ុន ចាន់ថុល គូសបញ្ជាក់ថាសម្រាប់ក្រុមហ៊ុនដែលវិនិយោគលើការផលិតគ្រឿងបង្គុំទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ នៅកម្ពុជាគឺមាន លក្ខខណ្ឌអំណោយផល និងការលើកទឹកចិត្តពន្ធដារខ្ពស់។
តាមរយៈលក្ខខណ្ឌអំណោយផលខាងលើ ក្នុងនាមជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុន Motorola Inc. ពិនិត្យលទ្ធភាព បង្កើតរោងចក្រនៅក្នុងកម្ពុជា។ ជាមួយគ្នានេះលោក Hallie Offen បង្ហាញនូវការចាប់អារម្មណ៍ជាវិជ្ជមានចំពោះបរិយាកាសវិនិយោគថ្មីរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង។
លោក Hallie Offen គូសបញ្ជាក់ថាក្រុមហ៊ុន ក៏បានបង្ហាញចេតនាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវាយតម្លៃលទ្ធភាពក្នុងការពង្រីកវត្តមានអាជីវកម្មនៅកម្ពុជា ទាំងការវិនិយោគដោយផ្ទាល់ និងតាមរយៈការផ្តល់ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់រដ្ឋាភិបាល និងវិស័យឯកជន។
បើតាមហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល ជំនួបនេះ ត្រូវបានចាត់ទុកជាការបោះជំហានថ្មីមួយ ក្នុងការទាក់ទាញវិនិយោគលើវិស័យបច្ចេកវិទ្យាទំនាក់ទំនងដ៏សំខាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី