2025-10-30
ឃី ភារៈ
2025-10-30
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា-កាណាដា គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រីកលំហពាណិជ្ជកម្ម ការវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយចីរភាពនិងទំនុកចិត្ត ព្រមទាំងបន្តរីកចម្រើនកាន់តែខ្លាំងក្លាទៅមុខ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី។
ការបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នានេះ ត្រូវបានធ្វើឡើងតាមរយៈជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ឯកឧត្តម Yasir Naqvi ជាសមាជិកសភាប្រចាំមណ្ឌលអូតាវ៉ា ក្នុងរដ្ឋធានីអូតាវ៉ា រដ្ឋអុនតារីយ៉ូ និងជា លេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងរដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។
តាមរយៈជំនួបនៃការដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាប់ជូនឯកឧត្តម Yasir Naqvi អំពីការគាំទ្ររបស់កម្ពុជាលើកិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរួមគ្នា។
ឯកឧត្តម ក៏បានអញ្ជើញវិនិយោគិនកាណាដាឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ។ យោងតាមហ្វេសប៊ុក ឯកឧត្តម ស៊ុន ចាន់ថុល ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាល ដោយពិភាក្សាផ្តោតជាចម្បងលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពិភាក្សាអំពីតួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដាផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី