2025-10-30
ឃី ភារៈ
2025-10-30
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Guilin Junda Transportation Co., Ltd ដែលជាក្រុមហ៊ុនផ្តោតលើ សេវាកម្មជាច្រើនដូចជា ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក Logistic សណ្ឋារគារ និងសេវាកម្មជាច្រើនទៀត ប្តេជ្ញាអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបឱ្យបានសម្រេចលទ្ធផលជាផ្លែផ្កា។
អំឡុងពេលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាជាមួយលោក MA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guilin Junda Transporation អំពីលទ្ធផលនៃការចុះពិនិត្យសិក្សាផ្ទាល់លើគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
តាមរយៈជំនួបនេះឯកឧត្តម ហួត ហាក់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរាប់រយលានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជា។ បើតាមក្រសួងទេសចរណ៍ជំនួបជាមួយក្រុមហ៊ុន Guilin Junda Transportation ជាជំនួបទី២ ឯកឧត្តម ហួត ហាក់បានគូសបញ្ជាក់ថា តាមរយៈជំនួបនេះពិតជាការបោះជំហានមួយកម្រិតទៀតដើម្បីឈានដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ។
លោក MA Tieqiao លោកអគ្គនាយកក្រុមហ៊ុន បញ្ជាក់ថាជំហានបន្ទាប់គឺក្រុមហ៊ុន នឹងរៀបចំបែបបទផ្លូវការស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានអំណរគុណ ឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាសចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីលទ្ធផលសិក្សារបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថាក្រុមហ៊ុន Guilin Junda Transportation Co., Ltd ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ មានស្ថានីយ១២ ផ្លូវដឹកជញ្ជូន ៣០០ខ្សែ បុគ្គលិកចំនួន ៣៨០០នាក់ ដែលមានសេវាកម្មជាច្រើនដូចជា ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក Logistic សណ្ឋារគារ និងសេវាកម្មជាច្រើនទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី