2025-10-29
ទូច សូរិយា
2025-10-29
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយការិយាល័យការបរទេសកំមិនវ៉ែល (Commonwealth) និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លើការលើកកម្ពស់សុវត្ថិភាពផលិតផល និងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា។
ការចុះហត្ថលេខានេះ រៀបចំឡើងក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងការិយាល័យសុវត្ថិភាពនិងស្ដង់ដាផលិតផល (OPSS) លើការលើកកម្ពស់សុវត្ថិភាពផលិតផល កិច្ចការពារអ្នកប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធទីផ្សារដែលមានភាពយុត្តិធម៌ និងទំនុកចិត្តនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ក៏បង្ហាញឱ្យឃើញពីមិត្តភាពដ៏ល្អ និងកិច្ចសហការរវាងកម្ពុជា និងចក្រភពអង់គ្លេស ដែលកំពុងតែរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ABIGAIL FRYER អនុប្រធានបេសកកម្ម នៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានផ្តួចផ្តើមគំនិត លើកស្ទួយ និងផ្តល់ការគាំទ្រយ៉ាងសកម្ម ដើម្បីឱ្យការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ អាចប្រព្រឹត្តទៅបានដោយជោគជ័យ និងរលូន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី