2025-10-28
គិត បុប្ផា
2025-10-28
គិត បុប្ផា
ភ្នំពេញ៖ លោកស្រី ឃ្យុងណាន់ ផាក តំណាង តំណាងនិងជានាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) បង្ហាញគោលជំហរបន្តគាំទ្រ និងចូលរួមក្នុងការផ្តល់នូវកម្មវិធីអាហារូបត្ថម្ភ ដល់ប្រជាជន និងកុមារកម្ពុជា និងលើកកម្ពស់ក្នុងការកែប្រែឥរិយាបថ ដើម្បីវិស័យស្បៀងអាហារ និងអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍លោកស្រី ឃ្យុងណាន់ ផាក តំណាង ក្នុងការមកបំពេញការងារនៅកម្ពុជា ហើយបានពិភាក្សាកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់វិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការពិនិត្យលទ្ធភាពសហការជាមួយគ្នា ក្នុងការបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាជន និងកុមារកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានលើកឡើងពីការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ជាពិសេសភាពងាយស្រួលក្នុងការទទួលអន្តរាគមន៍ ហើយក្នុងនោះ (WFP) អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រភាពធន់នឹងអាកាសធាតុរបស់ប្រជាកសិករ តាមរយៈគម្រោងធានារ៉ាប់រងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី