2025-10-27
ទូច សូរិយា
2025-10-27
ទូច សូរិយា
ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Eurofins Sac Ky Hai Dang Co., Ltd ស្តីពីកិច្ចសហការលើសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្ត និងការលើកកម្ពស់ទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
ការចុះ MoU នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Eurofins នឹងជួយធ្វើតេស្តគុណភាពស្វាយចន្ទីកម្ពុជា មុននឹងនាំចេញទៅកាន់អឺរ៉ុប ដើម្បីជៀសវាងការបញ្ជូនត្រឡប់មកវិញ នៅពេលដែលរកឃើញសារធាតុហាមឃាត់នៅក្នុងស្វាយចន្ទី ដែលនាំឱ្យមានការខាតបង់។
ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ការចុះអនុស្សារណៈនេះ នឹងជួយពង្រឹងដល់ការដាំដុះ និងការកែច្នៃ និងជំរុញការនាំឱ្យទៅកាន់សហគមន៍អឺរ៉ុបឱ្យបានរលូន និងមិនមានការបញ្ជូនត្រឡប់មកវិញ ពិសេសជួយពង្រឹងទៅលើគុណភាពរបស់ផលិតផលស្វាយចន្ទី និងនាំចូលទៅកាន់ទីផ្សារអឺរ៉ុប៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី