2025-10-25
គិត បុប្ផា
2025-10-25
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងចំណាយថវិការដ្ឋសរុប ៤០ ៩១៣ ប៊ីលាន រៀល ស្មើនឹង ១៨,៨៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស./GDP) កើនចំនួន ៧,៨ភាគរយ ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០% សម្រាប់ឆ្នាំ២០២៦ ស្របពេល ដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ២ ៨៥៨ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។
ចំណែក កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យ ជាចន្ទល់ជំរុញកំណើន រួមមាន៖ វិស័យឧស្សាហកម្ម, វិស័យសេវាកម្ម និងវិស័យកសិកម្ម ដែលបន្តគាំទ្រដោយ អនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨%។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ មាន ៦ជំពូក និង ១៥មាត្រា រៀបចំឡើងសម្រាប់ពង្រឹងសមត្ថភាព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការស្ថាប័នរដ្ឋ គាំទ្រការអនុវត្តគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្ដែងនានា ក្នុងឆ្នាំ២០២៦ ពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ និងអាទិភាពគន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី