2025-10-21
គិត បុប្ផា
2025-10-21
គិត បុប្ផា
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ប្តេជ្ញាចិត្តចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ឆ្លើយតបបានទៅនឹងតម្រូវការសុខភាពសាធារណៈរបស់កម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោកស្រីសាស្ត្រាចារ្យ Yasmine BELKAID អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រប៉ារីស។
លោកស្រីសាស្ត្រាចារ្យ Yasmine BELKAID និង លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានពិភាក្សាផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការស្រាវជ្រាវជំងឺឆ្លង, ការកសាងសមត្ថភាពមន្ទីរពិសោធន៍ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ, ការបណ្តុះបណ្តាលអ្នកជំនាញមន្ទីរពិសោធន៍ និងអ្នកជំនាញស្រាវជ្រាវជំងឺ។
លោកស្រីសាស្ត្រាចារ្យ Yasmine BELKAID អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រប៉ារីស បានវាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលតែងតែសម្របសម្រួលការងារ ការផ្លាស់ប្តូរព័ត៌មាន របាយការណ៍ និងការដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្នុងកិច្ចពិភាក្សាដដែលនោះ ភាគីទាំងពីរ បានទទួលស្គាល់ពីសារសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធ របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសកលផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី