2025-10-19
គិត បុប្ផា
2025-10-19
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញថ្នាក់ដឹកនាំសហព័ន្ធសហជីព ខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បីរាយការណ៍អំពីបញ្ហាវិវាទការងារ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស ឱ្យក្រសួងការងារអាចជួយអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា ដល់កម្មករនិយោជិត។
ឯកឧត្តម ងុយ រិទ្ធ ក៏បានសរសើរចំពោះសហជីព ដែលបានរួមចំណែកចូលរួមគ្រប់សកម្មភាព ទាំងការងារដែលជាសកម្មភាពសហជីព និងការងារសង្គម ក្នុងស្មារតីរួមគ្នាជួយអភិវឌ្ឍជាតិ។ ក្រៅពីនេះ ឯកឧត្តម ងុយ រិទ្ធ ក៏បានលើកទឹកចិត្តឱ្យប្រធានសហព័ន្ធសហជីព បន្តពង្រឹងសមត្ថភាពសហជីពមូលដ្ឋាន ឱ្យមានការជឿទុកចិត្តពីកម្មករនិយោជិតដែលជាសមាជិក ចៀសវាងឱ្យបានពេលមានបញ្ហាកើតឡើង ទុកឱ្យកម្មករផ្ទុះការតវ៉ាដោយខុសនីតិវិធី ហើយករណីខ្លះឈានទៅបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់។
គួរបញ្ជាក់ថា កិច្ចប្រជុំរវាង ក្រសួងការងារ និងសហព័ន្ធសហជីព រៀបចំឡើងជាប្រចាំ ដើម្បីបង្កើនភាពជាដៃគូក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់បាននូវបញ្ហាប្រឈមនានា ជាពិសេសបញ្ហាវិវាទការងារ និងបាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ នៅកន្លែងធ្វើការងារ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី