2025-10-02
ទូច សូរិយា
2025-10-02
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធី CAPRED កំពុងពង្រឹងកិច្ចសហការអភិវឌ្ឍផែនការវិនិយោគខេត្តសម្រាប់វិស័យទឹកស្អាត ដើម្បីពន្លឿនវឌ្ឍនភាពការផ្តល់សេវាគ្របដណ្តប់ទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។
ជាមួយគ្នានេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ការសម្រេចគោលដៅនេះនឹងទាមទារឱ្យមានការបង្កើនការវិនិយោគ ការរៀបចំផែនការដែលសម្របសម្រួលអន្តរវិស័យ និងគោលនយោបាយដែលបង្កើនភាពធន់នឹងហានិភ័យអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា តាមរយៈជំនួយបច្ចេកទេសរបស់ CAPRED មន្ត្រីក្រសួងនឹងទទួលបានការផ្ទេរជំនាញក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធនេះ ដែលមិនត្រឹមតែជាឧបករណ៍ដើម្បីកំណត់រកដំណោះស្រាយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែដើម្បីគាំទ្រការរៀបចំគោលនយោបាយ និងបង្ហាញភស្តុតាងសម្រាប់ទាក់ទាញការវិនិយោគធំៗនៅក្នុងវិស័យនេះផងដែរ។
ផែនការវិនិយោគខេត្តសម្រាប់វិស័យទឹកស្អាតនេះ គឺបង្ហាញពីភាពចាំបាច់នៃការអនុវត្តវិធីសាស្រ្តច្នៃប្រឌិត ដើម្បីធានាបាននូវនិរន្តរភាពនៃវិស័យនេះ រួមទាំងយន្តការចំគោលដៅដើម្បីគាំទ្រការវិនិយោគសម្រាប់តំបន់ជនបទ និងវិធានការស្តារចំណាយដែលផ្តល់សេវាទឹកស្អាតក្នុងតម្លៃសមរម្យសម្រាប់គ្រួសារទាំងអស់។
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី