2025-10-02
ឃី ភារៈ
2025-10-02
ឃី ភារៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបន្តផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន១៧ គម្រោងបន្ថែមទៀតក្រោមទុនវិនិយោគ ២៨០លានដុល្លារ ដោយអាចបង្កើតការងារប្រមាណ ២ ១៩៥ កន្លែង។
គម្រោងវិនិយោគទាំង១៧នេះ ត្រូវបានសម្រេចជាគោលការណ៍ក្នុងកិច្ចប្រជុំពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ក្នុងខេត្តព្រះសីហនុ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ។
បើតាមការចុះផ្សាយរបស់ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងវិនិយោគដែលមានទឹកប្រាក់ប្រមាណ២៨០ លានដុល្លារ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន១០ និងគម្រោងថ្មីចំនួន ៥ និងគម្រោងមានស្រាប់ចំនួន២ គម្រោង។ គម្រោងទាំងនេះ មានជាអាទិ៍ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨០១ លានដុល្លារ និងអាចបង្កើតការងារ ៥០ ៦៧០ កន្លែង។ ការសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ទាំងនោះគឺ ពាក់ព័ន្ធអគារជាប់គាំងចំនួន១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី