2025-10-02
គិត បុប្ផា
2025-10-02
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ពាក្យ «ស្មោះត្រង់» របស់ថៃ គឺដូចនឹងជនជាតិថៃ យកទង់ជាតិថៃ ទៅដោតនឹងក្បួនឡានដឹកលាមកកន្លងទៅអញ្ចឹង។ ឯកឧត្ដមបណ្ឌិត យង់ ពៅ លើកឡើងដូច្នេះ បន្ទាប់ពី លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ចោទថា រដ្ឋាភិបាលកម្ពុជា មិនទាន់បង្ហាញពី «ការស្មោះត្រង់» ឆ្ពោះទៅកាន់ការចាប់ផ្តើមការចរចា។
ក្រៅពីរដ្ឋមន្ត្រីការបរទេសថៃ លោក អានុទីន ឆានវីរាក់គុល នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីចេតនានយោបាយ ចង់លុប MOU ឆ្នាំ២០០០ ស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនគោក និង MOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា ផងដែរ។ ចំណុចនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ លើកឡើងថា ទាំងអ្នកជំនាញច្បាប់កម្ពុជា និងថៃ សុទ្ធតែបានបង្ហាញរួចហើយថា MoUឆ្នាំ២០០០ ស្ដីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ និង MoU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា មិនអាចលុបចោលដោយច្បាប់ក្នុងស្រុកទេ ព្រោះវាជាសន្ធិសញ្ញាអន្តរជាតិ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ ឱ្យសាធារណជន ពិចារណាដោយយឺតៗអំពីរបៀបធ្វើការរបស់ថៃ ពីជ្រុងនាយករដ្ឋមន្ត្រី ដែលប្រកាសលុប MoU 2000 និង MoU 2001 រីឯខាងជ្រុងរដ្ឋមន្ត្រីការបរទេស ចេតនាល្អបើកទ្វារចរចា ប៉ុន្តែចោទរដ្ឋាភិបាលកម្ពុជា មិនទាន់បង្ហាញពី «ការស្មោះត្រង់» ទៅវិញ។ សេចក្តីនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បញ្ជាក់ថា ថៃចង់ឱ្យកម្ពុជា ព្រមតាមសំណើនយោបាយប្រកបដោយចេតនាទុច្ចរិតរបស់ខ្លួនទាំងអស់ ទើបហៅថា «ស្មោះត្រង់»។
ឯកឧត្ដមបណ្ឌិត យង់ ពៅ ចោទជាសំណួរសួរទៅកាន់ថៃថា តើមានរដ្ឋាភិបាលប្រទេសមួយណា គេព្រមស្មោះត្រង់នឹងថៃ ដោយសុខចិត្តបោះបង់ភាពស្របច្បាប់អន្តរជាតិទាំងឡាយលើបញ្ហាអធិបតេយ្យដែនដីប្រទេសជាតិខ្លួននោះ? ហើយកម្ពុជា រឹតតែមិនអាចធ្វើដូច្នេះបាន។ «ថៃ ល្មមឈប់យកទង់ជាតិខ្លួនឯងទៅដោតនឹងក្បួនឡានដឹកលាមកទៀតទៅ»។ នេះបើតាមសំណេរពីគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត យង់ ពៅ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី