2025-09-30
ទូច សូរិយា
2025-09-30
ទូច សូរិយា
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិក ប្រកាសផ្តល់ជំនួយថ្មីដែលមានទឹកប្រាក់ចំនួន ៦៧៥ពាន់ដុល្លារ ដើម្បីជួយគាំទ្រការងារបោសសម្អាតមីនដ៏មានសារសំខាន់របស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៧។
ជាមួយគ្នានេះ លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក បានលើកឡើងថា សហរដ្ឋអាម៉េរិកមានមោទនភាពជាម្ចាស់ជំនួយបោសសម្អាតមីនធំបំផុតនៅកម្ពុជា ដោយបានបរិច្ចាគ ២២០លានដុល្លារ ចាប់តាំងពីឆ្នាំ ១៩៩៣មក ក្នុងនោះ ១២លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ដើម្បីផ្តល់លទ្ធភាពដល់ក្រុមគ្រួសារខ្មែរអាចរស់នៅបានដោយសុខសន្តិភាព និងវិបុលភាព។
លោកស្រី Bridgette Walker បានអរគុណដល់អង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People's Aid) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំពោះការខិតខំប្រឹងប្រែងឥតសំចៃ ដើម្បីធ្វើឱ្យកម្ពុជាអស់គ្រាប់មីន និងអរគុណដល់វិទ្យាស្ថានបច្ចេកទេសកំចាត់មីន ដែលបានពន្យល់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងមហាសាលក្នុងការរៀបចំក្រុមការងារដោះមីនជូនដល់សមាជិកសភាសហរដ្ឋអាមេរិក លោក Adam Smith លោក Michael Baumgartner លោកស្រី Chrissy Houlahan៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី